បណ្ណាល័យ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច




បទបញ្ជាផ្ទៃក្នុង

បណ្ណាល័យនៃសាលកវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបើកទ្វារផ្តល់សេវាដល់អ្នកសិក្សាចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៧យប់ រៀងរាល់ថ្ងៃច័ន្ទដល់សៅរ៍។ ដើម្បីធានាដំណើរការសេវាឲ្យបានល្អ សូមអ្នកសិក្សាអនុវត្តតាមបទបញ្ជាដូចតទៅ៖

ប្រការ១. មន្ត្រីរាជការ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលមានបំណងចង់ប្រើប្រាស់ឬខ្ចីសៀវភៅពីបណ្ណាល័យត្រូវសាកសួរព័ត៌មានពីបណ្ណារក្ស។

ប្រការ២. អ្នកប្រើប្រាស់បណ្ណាល័យត្រូវ៖

  • ចុះឈ្មោះក្នុងបញ្ជី រឺប្រព័ន្ធចុះឈ្មោះស្វ័យប្រវត្តិ​ មុនពេលប្រើប្រាស់បណ្ណាល័យ
  • ត្រូវបិទសម្លេងទូរស័ព្ទ និងរក្សាភាពស្ងៀមស្ងាត់
  • ហាមជក់បារីឬ ពិសារអាហារឬ ភេសជ្ជៈនៅក្នុងបណ្ណាល័យ
  • ហាមចោលក្រដាសឬ សម្រាមផ្សេងៗនៅក្នុងបណ្ណាល័យ

ប្រការ៣. ប័ណ្ណបណ្ណាល័យមានបិទរូបថត និងមានសុពលភាពប្រើប្រាស់ក្នុងរយៈពេល១ឆ្នាំសិក្សាមិនត្រូវផ្តល់ប័ណ្ណនេះទៅឲ្យអ្នកដទៃប្រើប្រាស់ឡើយ។

ប្រការ៤. អ្នកមានប័ណ្ណបណ្ណាល័យ អាចខ្ចីសៀវភៅយកទៅ ប្រើប្រាស់បានតាមការកំណត់ដូចខាងក្រោម៖

  • និស្សិតម្នាក់ខ្ចីម្តងបាន២ក្បាល រួចត្រូវប្រគល់សងវិញ នៅក្នុងរយៈពេល១៥ថ្ងៃ និងអាចបន្តបាន១ដង
  • សាស្ត្រាចារ្យ មន្ត្រីរាជការខ្ចីម្តងបាន៥ក្បាល រួចប្រគល់សងវិញក្នុងរយៈពេល៣០ថ្ងៃ ចាប់គិតពីថ្ងៃដែលបានខ្ចី ដោយមិនគិតថ្ងៃឈប់សម្រាកនិងថ្ងៃបុណ្យជាតិផ្សេងៗ។

ប្រការ៥. អ្នកខ្ចីសៀវភៅយកទៅប្រើប្រាស់នៅក្រៅបណ្ណាល័យត្រូវថែរក្សាឲ្យបានល្អដូចសភាពដើម។ ក្នុងករណី មានការខូចខាត ឬបាត់បង់អ្នកខ្ចីត្រូវចេញសងតម្លៃស្មើពីរដងនៃតម្លៃសៀវភៅ ឬទិញសៀវភៅថ្មីសងមកវិញ។

ប្រការ៦. កម្រងឯកសារច្បាប់ វចនានុក្រមនិង សៀវភៅប្រភេទខ្លះ មិនអនុញ្ញាតឲ្យយកចេញក្រៅឡើយ។

ប្រការ៧. បណ្ណារក្សមានសិទ្ធិឆែកឆេរអ្នកចេញចូលក្នុងបណ្ណាល័យ។ អ្នកបន្លំលួចលាក់ហែកសន្លឹកសៀវភៅរបស់បណ្ណាល័យត្រូវទទួលទណ្ឌកម្មពីសាកលវិទ្យាល័យតាម ប្រការ៨នៃបទបញ្ជានេះ ដោយពុំទាន់គិតពីបទល្មើស ព្រហ្មទណ្ឌជាយថាហេតុឡើយ។

ប្រការ៨. អ្នកខ្ចីដែលពុំបានសងវិញតាមកាលកំណត់ដូចមានចែងក្នុងប្រការនេះត្រូវបង់ប្រាក់ពិន័យតាមបទបញ្ជារបស់បណ្ណាល័យ។ ករណីមិនគោរពបទបញ្ជាបណ្ណាល័យអ្នកគ្រប់គ្រងបណ្ណាល័យមានសិទ្ធិផ្អាកការឲ្យខ្ចី សៀវភៅពី១ឆមាសទៅ១ឆ្នាំសិក្សា។

ប្រការ៩. សៀវភៅ និងទស្សនាវដ្តីយកចេញពីទូឬ ពេលអានចប់ត្រូវទុកលើរទេះដើម្បីឲ្យបណ្ណារក្សរៀបចំទុកវិញតាមទីកន្លែងដើម។ និស្សិតមិនត្រូវយកសៀវភៅទៅទុកក្នុងទូដោយខ្លួនឯងឡើយ។ សាកលវិទ្យាល័យ សង្ឃឹមលើស្មារតីទទួលខុសត្រូវរបស់ សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ក្នុងការប្រើប្រាស់បណ្ណាល័យដែលជាទ្រព្យរួមសម្រាប់ទាំងអស់គ្នា។

ប្រការ១០. និស្សិតត្រូវថែរក្សាទ្រព្យសម្បត្តិមានតម្លៃរបស់ខ្លួន រាល់ការបាត់បង់បណ្ណាល័យមិនទទួលខុសត្រូវឡើយ។



Patron Login

ណែនាំពីការប្រើប្រាស់សេវាបណ្ណាល័យ


ក្រុមស្រាវជ្រាវផ្នែកសេដ្ឋកិច្ច


ក្រុមស្រាវជ្រាវបណ្ណាល័យ