បណ្ណាល័យ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច




បន្ទប់ពិគ្រោះយោបល់

បន្ទប់ពិគ្រោះយោបល់

ដើម្បីជំរុញឲ្យមានការសិក្សាជាក្រុម បណ្ណាល័យ ស.ភ.ន.វ.ស បានរៀបចំបង្កើតឲ្យមានបន្ទប់ពិគ្រោះយោបល់សម្រាប់សាស្ត្រាចារ្យ និងនិស្សិតអាចប្រើប្រាស់ក្នុងគោលដៅសិក្សាស្រាវជ្រាវ និងការពិភាក្សាអំពីការសិក្សារបស់ខ្លួន។ ដើម្បីអាចប្រើប្រាស់បន្ទប់ពិគ្រោះយោបល់បាន ក្រុមត្រូវបំពេញនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម ៖

- ជានិស្សិត ឬ សាស្ត្រាចារ្យ នៃ ស.ភ.ន.វ.ស

- ត្រូវមានប័ណ្ណសមាជិកបណ្ណាល័យសម្រាប់និសិ្សត (ត្រូវមានទាំងអស់គ្នា)

- និស្សិតត្រូវបំពេញពាក្យស្នើសុំប្រើប្រាស់បន្ទប់ពិគ្រោះយោបល់រួចភ្ជាប់ជាមួយប័ណ្ណសមាជិកបណ្ណាល័យ ដាក់ទៅកាន់បណ្ណារក្សអោយបានមុនយ៉ាងតិច ៣០ នាទីដើម្បីពិនិត្យ និងសម្រេច

- ក្រុមពិភាក្សា អាចស្នើសុំប្រើប្រាស់បន្ទប់ពិគ្រោះយោបល់ម្ដងក្នុងរយៈពេលអតិបរមា ០២ ម៉ោង

- ក្រុមពិភាក្សានីមួយៗត្រូវគោរពម៉ោងពេលប្រើប្រាស់បន្ទប់ពិគ្រោះយោបល់តាមការស្នើសុំអោយបានខ្ជាប់ខ្ជួន

- ក្រុមពិភាក្សាត្រូវមានស្មារតីចូលរួមថែរក្សាទ្រព្យសម្បត្តិរួមបណ្ណាល័យ និងអនាម័យខ្ពស់

- ក្រោយការប្រើប្រាស់បន្ទប់ពិគ្រោះយោបល់ចប់ ក្រុមពិភាក្សាត្រូវបិទអំពូលភ្លើង ម៉ាស៊ីនត្រជាក់ LCD Projector និងកុំព្យូទ័រ រួចប្រគល់អោយវិញនូវសម្ភារៈបរិក្ខារផ្សេងៗដែលបណ្ណារក្សបានផ្ដល់ឱ្យ

- ហាមប្រព្រឹត្តនូវអំពើមិនគួរគប្បីទាំងឡាយ



Patron Login

ណែនាំពីការប្រើប្រាស់សេវាបណ្ណាល័យ


ក្រុមស្រាវជ្រាវផ្នែកសេដ្ឋកិច្ច


ក្រុមស្រាវជ្រាវបណ្ណាល័យ