បណ្ណាល័យ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

Library of Royal University of Law and Economics

DETAIL


   សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

  សេចក្តី​ប្រកាសជា​សកលស្តី​ពីសិទ្ធិមនុស្ស​នេះជាឧត្តមគតិរួម​ដែលប្រជាពលរដ្ឋគ្រប់ៗប្រទេស​ ​និង​ប្រជា​ជាតិ​ទាំងអស់ត្រូវ​ធ្វើអោយបានសម្រេច​ ​ដើម្បីអោយ​បុគ្គលគ្រប់រូប​និងអង្គការ​សង្គម​ទាំងអស់​ ដោយ​រក្សា​ខ្ជាប់ជានិច្ច​ក្នុងស្មារតី​របស់ខ្លួន​នូវសេចក្តីប្រកាសនេះ​ ​ខិតខំ​ប្រឹង​ប្រែង​បណ្តុះ​បណ្តាល​ការ​គោរព​សិទ្ធិ​ ​និងសេរីភាពទាំងនេះ​តាមរយៈការបង្រៀនអប់រំ​ ​និងការ​អនុវត្តជាក់ស្តែង​នូវសិទ្ធិ​សេរីភាព​ ដោយ​វិធានការ​ជាតិ​និងអន្ត​រ​ជាតិ ដែលមាន លក្ខណះរីកចំរើន ជាលំដាប់ ទាំងក្នុង ចំណោម ប្រជាពលរដ្ធ នៃរដ្ឋសមាជិក ទាំងក្នុង ចំណោម ប្រជាពលរដ្ឋ ដែនដី ដែលស្ថិតនៅក្រោម ដែនសមត្ថកិច្ច នៃរដ្ឋទាំងនោះ។

   នៅឆ្នាំ ១៩៤៥ អង្គការសហប្រជាជាតិ បានធ្វើការប្រជុំនៅសាន់ ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក ។ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិបានណែនាំឲ្យ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ECOSOC រៀបចំសេចក្តីព្រៀងធម្មនុញ្ញអន្តរជាតិនៃសិទិ្ធនៅខែ កុម្ភៈ ឆ្នាំ១៩៤៦ ។ មហាសន្និបាតបានបើកសម័យប្រជុំដំបូងនៅទីក្រុងឡុង ប្រទេសអង់គ្លេស ។ នៅក្នុងមហាសន្និបាតបានណែនាំឲ្យ ECOSOC រៀបចំតាក់តែងជាសេចក្តីព្រៀងនៃសេចក្តីប្រកាសជាសាកលស្តីពីសិទិ្ធមនុស្ស ។ បន្ទាប់មក ECOSOC បានបង្កើតគណៈកម្មាធិការពិសេសមួយដែលអង់គ្លេសហៅថា The Special Committee ដើម្បីជួយរៀបបចំបង្កើតនូវគណៈកម្មាធិការសិទិ្ធមនុស្ស The Commission of Human Right (CHR) ហើយគណៈកម្មាធិការសិទិ្ធមនុស្ស បង្កើតដំបូងមានសមាជិក១៨រូប ហើយក្រោយមកកើនដល់ ៣៤រូប ហើយក្រោយមកទៀតកើនដល់ ៥៣រូប ហើយនៅឆ្នាំ ២០០៦ រំសាយចេញ ។

   នៅដើមឆ្នាំ ១៩៤៧ CHR បានបើកកិច្ចប្រជុំដំបូងដោយបង្កើតនូវគណៈកម្មាធិការរៀបចំ សេចក្តីប្រកាសព្រៀងលើសេចក្តីប្រកាសជាសាកលស្តីពីសិទិ្ធមនុស្ស (A formal drafting committee) ដែលមានសមាជិកចំនួន៨រូប ដែលតំណាងឲ្យរដ្ឋទាំងឡាយក្នុងតំបន់នីមួយៗ ដោយបែងចែកតាមតំបន់ភូមិសាស្រ្តនីមួយៗ ចំពោះតំបន់អាស៊ីតំណាងដោយប្រទេសបី គឺ ប្រទេសចិន ប្រទេសឥណ្ឌា និង ប្រទេសលីបង់ ។ ចំណែកទ្វីបអឺរ៉ុបតំណាងដោយប្រទេស បារាំង គឺលោក RENE CASSIN ។ ទ្វីបអាមេរិកតំណាងដោយប្រទេសពីរគឺ សហរដ្ឋអាមេរិក និងកាណាដា ដែលសហរដ្ឋអាមេរិកមានលោកស្រី Eleanor Roosevelt និងកាណាកាមានលោក John Humbrey។ ហើយ២នាក់ទៀត គឺមកពីទ្វីបអាហ្រ្វិក ។ អ្នកទាំង៨រូបនេះ ជាអ្នកចូលរួមយ៉ាងសកម្មក្នុងការសរសេរ UDHR។ ក្នុងការសរសេរ ជាបឋមទស្សនៈវិស័យសិទិ្ធមនុស្សផ្សេងៗត្រូវបានគេលើកឡើង បន្ទាប់មកគណៈកម្មាធិការរៀបចំសេចក្តីព្រៀងបានតាក់តែងអត្ថបទពីរគឺសេចក្តីប្រកាសជាសាកលស្តីពីសិទិ្ធមនុស្ស និងកតិកាសញ្ញាស្តីពីសិទិ្ធមនុស្ស ។ នៅចុងឆ្នាំ ១៩៤៧ គណៈកម្មាធិការសិទិ្ធមនុស្ស (CHR) បានសម្រេចប្រើពាក្យធម្មនុញ្ញអន្តរជាតិនៃសិទិ្ធ (International Bill of Human Right)។ គណៈកម្មាធិការបានរៀបចំរួចរាល់រហូតដល់ឆ្នាំ ១៩៤៨ ។ បន្ទាប់មកទៀត គណៈកម្មាធិការរៀបចំសេចក្តីព្រៀង(CHR) បានដាក់សេចក្តីព្រៀងទៅឲ្យគណៈកម្មាធិការសិទិ្ធមនុស្ស (Special Committee) ហើយគណៈកម្មាធិការសិទិ្ធមនុស្សបានដាក់ទៅឲ្យ ECOSOC បន្ត ហើយបន្ទាប់មក ECOSOC បានដាក់ទៅឲ្យមហាសន្និបាត ហើយមហាសន្និបាតបានធ្វើការប្រជុំសម្រេចនៅប្រទេសបារាំង ។ មហាសន្និបាតបានអនុម័តUDHR នៅឆ្នាំ ១៩៤៨។ ក្នុងការអនុម័តមាន ៥៨សំលេងគាំទ្រ ៨សំលេងអនុប្បវាទ និងគ្មានការជំទាស់ ។

http://ebooks.libraryrule.com/images/pdf_file_item/d9da0a55d3b167b262f04a37dc9859e4.pdf