បណ្ណាល័យ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

Library of Royal University of Law and Economics

DETAIL


   អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍

   អនុសញ្ញាអន្តរិជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៦៥។ អនុសញ្ញានេះបានចូលជាធរមានតាមច្បាប់អន្តរជាតិនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៦៩។ អនុសញ្ញានេះ គឺជាសន្ធិសញ្ញាដែលចាស់ជាងគេក្នុងចំណោមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗទាំងអស់ហើយមួយឆ្នាំបន្ទាប់មកទៀត ទើបមានកតិកាសញ្ញាសំខាន់ពីរទៀត ត្រូវបានអនុម័ត គឺកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងកតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

    រាល់សន្ធិសញ្ញាសិទ្ធិមនុស្សមានបញ្ញត្តិហាមឃាត់ពីការរើសអើង រួមទាំងការរើសអើងដោយឈរលើមូលដ្ឋាន ពូជសាសន៍ និងដើមកំណើតជនជាតិ។  ដូច្នេះមាត្រា ២ នៃកតិកាសញ្ញាទាំងពីរ គីកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងកតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ចែងថា "បុគ្គលទាំងអស់មានសិទ្ធិទទួលបានសិទ្ធិមនុស្ស ដោយគ្មានការបែងចែកនៃប្រភេទណាមួយឡើយ ដូចជាជាតិសាសន៍ ពណ៍សំបុរ ភេទ ភាសា សាសនា គំនិតនយោបាយ  ឬ គំនិតផ្សេងទៀត ដើមកំណើតជាតិ ឬ សង្គម ទ្រព្យសម្បត្តិ ដើមកំណើត ឬ ឋានៈផ្សេងទៀត"។  អនុសញ្ញាអន្តរិជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ គឺពង្រឹងពីបញ្ញត្តិហាមឃាត់នេះ។ អនុសញ្ញានេះចែងពីគោលការណ៍ណែនាំបន្ថែមទៀត ដល់រដ្ឋភាគី ពីវិធានការនានាដែលគួរធ្វើដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍។ អនុសញ្ញានេះបានកកើតឡើងពីការឆ្លើយតបរបស់សហគមន៍អន្តរជាតិចំពោះរបបអាប៉ាថេតនៅអាហ្វ្រិកខាងត្បូង ទីដែលជនជាតិស្បែកសរបានប៉ុនប៉ងដាក់ការគ្រប់គ្រងរបស់ខ្លួនលើជនភាគច្រើនស្បែកខ្មៅនៅក្នុងប្រទេស បណ្តាលឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងច្រើន។

   អនុសញ្ញាឲ្យនិយមន័យយ៉ាងទូលំទូលាយពីការរើសអើងពូជសាសន៍ដោយរួមបញ្ចូលការបែងចែកណាមួយ ការផាត់ចេញណាមួយ ការដាក់កំហិតណាមួយ ឬ ការចូលចិត្តណាមួយដោយឈរលើមូលដ្ឋានពូជសាសន៍ ពណ៍សំបុរ ដើមកំណើត ឬ ដើមកំណើតជាតិ ឬ ជនជាតិ ដែលមានបំណង ឬ មានអនុភាពបដិសេធ ឬ ធ្វើឲ្យខូចខាតដល់ការទទួលស្គាល់ ការទទួលបាន ឬ ការអនុវត្តសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន នៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងវិស័យដទៃទៀតនៃជីវភាពសាធារណៈ ដោយឈរលើគោលការណ៍ស្មើភាពគ្នា។ តាមរយៈនិយមន័យនេះ​ ការរើសអើងពូជសាសន៍ បង្វិលជំុំវិញការរើសអើងប្រឆាំងនឹងនិគមជនភាគតិច ប្រជាជនដើមភាគតិច និងប្រជាជននៃជាតិដទៃទៀត ហើយនិយមន័យនេះក៏បានរួមបញ្ចូលទាំងវណ្ណៈសង្គម ជនភាគតិចខាងសាសនា និងខាងភាសាផង។

http://ebooks.libraryrule.com/images/pdf_file_item/b0deec6ae5e14d17a590c6ca7fde438d.pdf