បណ្ណាល័យ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

Library of Royal University of Law and Economics

DETAIL


អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ និងពិធីសារបន្ថែម

   ចាប់តាំងពីការអនុម័តសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សមក សមភាពរវាងបុរស និងស្ត្រី និងការមិនរើសអើងក្នុងការទទួលបានសិទ្ធិនានា គឺជាគោលការណ៍ជាសារវ័ន្ត នៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ សន្ធិសញ្ញាសិទ្ធីមនុស្សនីមួយៗ មានចែងពីបទបញ្ញត្តិនានា ដែលបញ្ជាក់ច្បាស់ថា ស្ត្រីពិតជាត្រូវទទួលបានសិទ្ធិមនុស្សដូចគ្នា ដូចបុរសដែរដោយផ្អែកលើមូលដ្ឋានសមភាព និងដោយមិនមានការរើសអើងណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីពាសពេញពិភពលោកបន្តប្រឈមនឹងឧបសគ្គនានា ក្នុងការទទួលបានសិទ្ធិមនុស្សរបស់គេ ដោយឈរលើមូលដ្ឋានស្មើភាពគ្នានឹងបុរស រួមទាំងការរើសអើងក្នុងទម្រង់ជាច្រើន។

   កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៩ អង្គការសហប្រជាជាតិបានអនុម័តសន្ធិសញ្ញាមួយ សំដៅដោះស្រាយនូវឧបសគ្គមួយចំនួន ដែលរារាំងស្ត្រី មិនឲ្យទទួលបានសិទ្ធិស្មើគ្នានេះ គឺ ៖ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ។ មិនដូចកតិការសញ្ញាអន្តរជាតិពីរ មួយស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងមួយទៀត ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងសិទ្ធិវប្បធម៌ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ និងពិធីសារបន្ថែម មិនបានចែងពីសិទ្ធិមនុស្សសំខាន់ថ្មីនោះទេ ៖ សិទ្ធិមនុស្សទាំងអស់ បានចែងនៅក្នុង កតិកាសញ្ញាទាំងនេះហើយ ដូចជាសិទ្ធិរស់រានមានជីវិត សិទ្ធិសុខភាព ឬ សេរីភាពនៃការបញ្ចេញមតិ បានអនុវត្តរួចហើយចំពោះស្ត្រី ក៏ដូចជាចំពោះបុរសទាំងអស់ដែរ។ ផ្ទុយទៅវិញ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ និងពិធីសារបន្ថែម គ្រាន់តែស្វែងរកដំណោះស្រាយចំពោះឧបសគ្គនានាដ៏ជាក់លាក់ក្នុងការអនុវត្តជាក់ស្តែង ឧបសគ្គទាំងនោះ នៅតែបន្តការរាំងស្ត្រីជាច្រើន ពីការទទួលបាននូវសិទ្ធិរបស់គេ តាមសន្ធិសញ្ញាសិទ្ធិមនុស្សផ្សេងៗទៀត

   អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ ជារឿយៗ ត្រូវបានហៅថា  "សន្ធិសញ្ញាសិទ្ធិនារី"។ បញ្ហានេះ គួរតែយកមកពិចារណាឲ្យបានដិតដល់ ព្រោះថាទោះជាសន្ធិសញ្ញាសិទ្ធិមនុស្សទាំងអស់ បរិយាយយ៉ាងពិស្តារពីសិទ្ធិមនុស្សជាមូលដ្ឋានដែលមនុស្សជាតិទាំងអស់ត្រូវទទួលបានដោយមិនគិតថាពួកគេជាបុរស ឬ ស្ត្រីក៏ដោយ ក៏បញ្ហានានារបស់ស្ត្រី ជារឿយៗ ត្រូវបានមើលរំលង។ សកម្មជនសិទ្ធិស្ត្រីបានអះអាងថា អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ  គឺជាសន្ធិសញ្ញារបស់គេ ដើម្បីលាងត្រដាងពីវិសាលភាពពិតប្រាកដ នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ ដែលនៅតែជាឧបសគ្គចម្បង ចំពោះការសម្រេចបានសមភាពពិតប្រាកដ។

http://ebooks.libraryrule.com/images/pdf_file_item/135e2c6e4305e0a11b7f729222fc79a9.pdf