បណ្ណាល័យ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

Library of Royal University of Law and Economics

DETAIL


អនុសញ្ញាស្តីពីសិទ្ធិជនពិការ

   សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សបញ្ជាក់ថា "មនុស្សទាំងអស់កើតមកមានសេរីភាព និងសមភាពក្នុងសេចក្តីថ្លៃថ្នូ និងសិទ្ធិ។ ជនពិការក៏ដូចជាមនុស្សជាតិទាំងអស់ដែរ ត្រូវទទួលបានសិទ្ធិមនុស្សដូចគ្នា "ដោយគ្មានការបែងចែកប្រភេទណាមួយឡើយ។ គោលការណ៍សមភាព និងការមិនរើសអើងត្រូវបានបញ្ជាក់ជាថ្មីនៅរាល់សន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។ ជាយថាហេតុ រាល់សន្ធិសញ្ញាសិទ្ធិមនុស្សការពារសិទ្ធិជនពិការ។ ជនពិការត្រូវទទួលបានយ៉ាងពេញលេញនូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

   ទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាថាជនពិការទាំងអស់អាចទទួលបានសិទ្ធិរបស់ខ្លួនដោយមិនមានការរើសអើងនោះ មិនមែនជាការងាយស្រួលឡើយ ទោះជាមានការការពារដោយសន្ធិសញ្ញាដែលមានជាធរមានក្តី ជនពិការនៅតែប្រឈមមុខនឹងឧបសគ្គជាច្រើន ក្នុងការចូលរួមជាសមាជិកដោយស្មើភាពនៅក្នុងសង្គមនិងទទួលរងការរំលោភបំពានលើសិទ្ធិមនុស្សរបស់ពួកគេ នៅគ្រប់ទិសទីលើពិភពលោក។ ដោយហេតុនេះ ទើបនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៦ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសន្ធិសញ្ញាអន្តរជាតិថ្មីមួយ ដែលមានបំណងពិសេសលើកស្ទួយសិទ្ធិជនពិការ និងធានាថាជនពិការមានសិទ្ធិស្មើគ្នាជាមួយជនដទៃទៀត ដែលមានកាយសម្បទាគ្រប់គ្រាន់ពាក់ព័ន្ធនឹងការការពារសិទ្ធិពួកគេ។

   មាត្រា ៣ នៃអនុសញ្ញានេះបង្កើតសំណុំគោលការណ៍ទូទៅដូចជា ៖

   - ការគោរពសេចក្តីថ្លៃថ្នូដែលមានពីកំណើ់ត ស្វ័យភាពបុគ្គលរួមទាំងសេរីភាបការជ្រើសរើសដោយខ្លួនឯងផ្ទាល់ និងឯករាជ្យភាពរបស់បុគ្គល

   - ការមិនរើសអើង

   - ការចូលរួមយ៉ាងពេញលេញ និងមានប្រសិទ្ធិភាព និងការដាក់បញ្ជូលទៅក្នុងសង្គម

   - ការគោរពជនពិការគ្រប់ប្រភេទ ហើយត្រូវទទួលស្គាល់ថាជនពិការជាចំណែកនៃភាពចំរុះគ្នារបស់មនុស្ស និងមនុស្សជាតិ

   - ឱកាសស្មើភាពគ្នា់

   - ការបង្កលក្ខណៈងាយស្រួលដល់ជនពិការ់

   - សមភាពរវាងបុរស និងស្ត្រី

   - ការគោរពសមត្ថភាពរីកចម្រើនរបស់កុមារពិការ និងការគោរពសិទ្ធិកុមារពិការ ដើម្បីរក្សានូវអត្តសញ្ញាណរបស់ពួកគេ។

   គោលការណ៍ទូទៅទាំងនេះ បង្កើតជាមូលដ្ឋានដែលអនុសញ្ញានេះខិតខំដោះស្រាយពីសេចក្តីត្រូវការជាក់ស្តែងរបស់ជនពិការ។

http://ebooks.libraryrule.com/images/pdf_file_item/062ac38452a26ce8700fecdf50994695.pdf