បណ្ណាល័យ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

Library of Royal University of Law and Economics

DETAIL


កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

   ស្របតាមគោលការណ៏ដែលបានចែងក្នុងធម្មនុញ្ញសហប្រជាជាតិ ការទទួលស្គាល់សេចក្ដីថ្លៃថ្នូរ ជាប់ពីកំណើត និងការទទួលស្គាល់សិទ្ធិស្មើគ្នា និងមិនអាចលក់ដូរ ផ្ទេរ ឬ ដកហូតបានរបស់សមាជិកទាំងអស់ នៃគ្រួសារមនុស្ស គឺជាគ្រឹះ នៃសេរីភាព យុត្តិធម៌ និង សន្ដិភាពក្នុងពិភពលោក។ ទទួលស្គាល់ថាសិទ្ធិទាំងនេះកើតចេញពីសេចក្ដីថ្លៃថ្នូរ ជាប់ពីកំណើតរបស់មនុស្ស។ ទទួលស្គាល់ថា ស្របតាមសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស ឧត្ដមគតិនៃ មនុស្ស សេរី រួចផុត ពីការភ័យខ្លាច និងទុគិតភាព អាចសម្រាចជោគជ័យទៅបានលុះត្រាតែបង្កើតបានលក្ខខណ្ឌ ដែលឲ្យមនុស្សម្នាក់ៗអាចប្រើប្រាស់បាននូវសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ព្រមទាំង ពលរដ្ឋ និង នយោបាយរបស់ខ្លួន។

   កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទិ្ធសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានគោលបំណង ដើម្បីធានានូវសិទិ្ធរបស់មនុស្សគ្រប់រូប។ សិទិ្ធទាំងអស់នេះត្រូវបាន រកឃើញ ដោយជឿជាក់ថា ពួកយើងអាចប្រើប្រាស់សិទិ្ធ សេរីភាពរបស់យើង និងសិទិ្ធស្មើគ្នាខាងសេដ្ឋកិច្ចដូចគ្នា ក្នុងពេលជាមួយគ្នា។ កតិកាសញ្ញា នេះបង្កើតឡើង ដើម្បីសម្រេច និងការពារសិទិ្ធជាមូលដ្ឋានដ៏សំខាន់របស់មនុស្សទាំងអស់។

   កតិកាសញ្ញានេះ​មានគោលបំនង​ជំរុញ​អោយ​រដ្ឋ​ជា​ហត្ថលេខី​នីមួយៗ​អាច​សំរេច​ឧត្តមគតិ​នៃ​មនុស្ស​សេរី​រួច​ផុតពីការភ័យ​ខ្លាចទុគ៌តភាព​ ដោយ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​បាន​នូវ​សិទ្ធិ​សេដ្ឋកិច្ច​​និង​វប្បធ៌ម​ ព្រម​ទាំង​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ​របស់ខ្លួន។ អនុម័តនិងបើកឲ្យចុះហត្ថលេខា ឲ្យសច្ចាប័ន និង ឲ្យចូលជាសមាជិកដោយសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិលេខ ២២០០A(XXI) ចុះថ្ងៃទី១៦ ខែធ្នូ ១៩៦៦​ចូលជាធរមាននៅថ្ងៃទី៣ ខែមករាឆ្នាំ១៩៧៦ ស្របតាមបទបញ្ញតិ្ដ នៃមាត្រ២៧។

http://ebooks.libraryrule.com/images/pdf_file_item/bd893e0eebc43a8d68b81ba30dfa43ed.pdf