• Library of Royal University of Law and Economics
  • Webmail    
  • Login    |   

Policy

Policy

បទបញ្ជាផ្ទៃក្នុង

បណ្ណាល័យនៃសាលកវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បើកទ្វារផ្តល់សេវាដល់អ្នក សិក្សារៀងរាល់ម៉ោងធ្វើការ។ ដើម្បីធានាដំណើរការសេវាឲ្យបានល្អ សូមអ្នកសិក្សា អនុវត្តតាមបទបញ្ជាដូចតទៅ៖

ប្រការ១. មន្ត្រីរាជការ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ ណិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលមានបំណងចង់ប្រើប្រាស់ឬខ្ចីសៀវភៅពីបណ្ណាល័យត្រូវមានទាក់ទងទទួលព័ត៌មានពីបណ្ណារក្ស។

ប្រការ២. អ្នកសិក្សាត្រូវ៖

  • ចុះឈ្មោះក្នុងបញ្ជីឈ្មោះមុនចូលអាន
  • ត្រូវបិទសម្លេងទូរស័ព្ឌ និងរក្សាភាពស្ងៀមស្ងាត់
  • ហាមជក់បារីឬ ញុំាអាហារឬ ភេជ្ជៈ
  • ហាមចោលក្រដាសឬ សម្រាមផ្សេងៗ

ប្រការ៣. ប័ណ្ណបណ្ណាល័យមានបិទរូបថតនិងមានតម្លៃ ប្រើប្រាស់ក្នុងរយៈពេល១ឆ្នាំសិក្សា។ អ្នកដទៃមិនអាចប្រើប្រាស់ប័ណ្ណនេះឡើយ។

ប្រការ៤. អ្នកមានប័ណ្ណបណ្ណាល័យ អាចខ្ចីសៀវភៅយកទៅ ប្រើប្រាស់បានតាមការកំណត

ដូចខាងក្រោម៖

  • និស្សិតម្នាក់ខ្ចីម្តងបាន២ក្បាល រួចត្រូវប្រគល់សងវិញ នៅក្នុងរយៈពេល១៥ថ្ងៃ
  • សាស្ត្រាចារ្យ មន្ត្រីរាជការខ្ចីម្តងបាន២ក្បាល រួចប្រគល់សងវិញក្នុងរយៈពេល១៥ថ្ងៃ ចាប់គិតពីថ្ងៃដែលបានខ្ចី ដោយមិនគិតថ្ងៃបុណ្យ។

ប្រការ៥. អ្នកខ្ចីសៀវភៅយកទៅប្រើប្រាស់នៅក្រៅបណ្ណាល័យ ត្រូវថែរក្សាឲ្យបានល្អដូចសភាពដើម។ ក្នុងករណីមានការខូចខាត ឬបាត់បង់អ្នកខ្ចីត្រូវចេញសងតម្លៃស្មើពីរដងនៃតម្លៃសៀវភៅ។

ប្រការ៦. កម្រងឯកសារច្បាប់ វចនានុក្រម សៀវភៅប្រភេទខ្លះ និងសារណាសរបស់និស្សិតមិនអនុញ្ញាតឲ្យយកចេញក្រៅឡើយ។

ប្រការ៧. អ្នកអានគ្រប់រូបត្រូវស្លៀកពាក់សមរម្យដាក់អាវ ក្នុងខោឬ សំពត់ដូចមានចែងក្នុងបទបញ្ជាសាលា និង ទុការបូបឬ សំពៀតតាមកន្លែងដែលបានកំណត់។

ប្រការ៨.បណ្ណារក្សមានសិទ្ធិឆែកឆេអ្នកចេញចូលក្នុងបណ្ណាល័យ។ អ្នកបន្លំលួចលាក់ហែកសន្លឹកសៀវភៅរបស់បណ្ណាល័យត្រូវទទួលទណ្ឌកម្មពីសាកលវិទ្យាល័យ តាម ប្រដការ៩នៃបទបញ្ជានេះ ដោយពុំទាន់គិតពីបទល្មើស ព្រហ្មទណ្ឌជាថាហេតុឡើយ។

ប្រការ៩. អ្នកខ្ចីដែលពុំបានសងវិញតាមកាលកំណត់ ដូចមានចែងក្នុងប្រការនេះត្រូវបង់ប្រាក់ពិន័យតាមកំណត់របស់បណ្ណាល័យគឺគុណតាមចំនួនថ្ងៃដែលហួសកាលកំណត់នឹងមិនអនុញ្ញាតឲ្យខ្ចីសៀវភៅក្នុងរយៈពេល១ឆ្នាំសិក្សា។

ប្រការ១០. សៀវភៅ និងទស្សនាវដ្តីយកចេញពីទូឬ ពេលអានចប់ត្រូវទុកលើតុដើម្បីឲ្យបណ្ណារក្សរៀបទុកវិញតាម ទីកន្លែង។

សាកលវិទ្យាល័យ សង្ឃឹមលើស្មារតីទទួលខុសត្រូវរបស់ សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ក្នុងការប្ើប្រាស់បណ្ណាល័យ ដែលជាទ្រព្យរួមសម្រាប់ទាំងអស់គ្នា។