បណ្ណាល័យ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

Library of Royal University of Law and Economics
លទ្ធផលដែលបណ្ណាល័យ ទទួលបានបច្ចុប្បន្ន

លទ្ធផលដែលបណ្ណាល័យទទួលបាននាពេលបច្ចុប្បន្ន

បណ្ណាល័យបច្ចុប្បន្នបានធ្វើទំនើបកម្មលើវិស័យជាច្រើន។​ គិតចាប់ពីពេលដែលបានផ្លាស់ប្តូរមកកាន់អគារថ្មីចុងឆ្នាំ២០១៥ បណ្ណាល័យបានអភិវឌ្ឍន៏និងខិតខំធ្វើការងារជាច្រើនដែលក្នុងនោះបានសម្រេចនូវស្នាដៃរួមមាន៖

- ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ៖ បច្ចុប្បន្នបណ្ណាល័យបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យដែលមានឈ្មោះថាកូហាKOHAដែលជាប្រព័ន្ធស្តង់ដារអន្តរជាតិនិងបានប្រើប្រាស់ទូទាំងពិភពលោកនៅតាមបណ្តាគ្រឹះស្ថានអប់រំធំៗជាច្រើន។

- រៀបចំឲ្យមានបណ្ណាល័យអេឡិចត្រូនិច៖ បណ្ណាល័យអេឡិចត្រូនិចត្រូវបានបង្កើតនិងបានកំពុងអភិវឌ្ឍនដែលគម្រោងនេះបានដាក់ឲ្យប្រើប្រាស់ក្នុងខែកុម្ភៈឆ្នាំ២០១៧។

- ប្រព័ន្ធស្រាវជ្រាវ៖ គឺជាប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមរបស់បណ្ណាល័យដែលក្នុងនោះបានថែរក្សារាល់ឯកសារទាំងអស់របស់បណ្ណាល័យ។

- ប្រព័ន្ធគ្រប់គ្រងការចូលបណ្ណាល័យ៖ ប្រព័ន្ធនេះត្រូវបានបង្កើតដោយអ្នកបច្ចេកទេសផ្នែកព័ត៌មានវិទ្យារបស់បណ្ណាល័យដើម្បីគ្រប់គ្រងវត្តមាននិស្សិតចូលក្នុងបណ្ណាល័យ។

- រៀបចំបន្ទប់ពិភាក្សាសម្រាប់និស្សិតប្រើប្រាស់៖ បណ្ណាល័យបច្ចុប្បន្នបានដាក់ឲ្យនិស្សិតប្រើប្រាស់បន្ទប់ពិគ្រោះយោបល់ សម្រាប់សម្រួលដល់ការសិក្សាជាក្រុមរបស់និស្សិត​ដែលក្នុងនោះនិស្សិតអាចប្រើប្រាស់សម្ភារៈរបស់បណ្ណាល័យផងដែរ។

- ថ្នាក់បំប៉នផ្នែកនីតិសាស្ត្រសម្រាប់និស្សិតឆ្នាំទី១៖ ដោយឃើញថានិស្សិតមួយចំនួនត្រូវការទទួលការបណ្តុះបណ្តាលបន្ថែម ដូច្នេះហើយបណ្ណាល័យបានសហការជាមួយនិស្សិតដែលបានបញ្ចប់ការសិក្សារួច មកធ្វើបទបង្ហាញនិងបង្រៀនទៅដល់និស្សិតដែលកំពុងសិក្សា។

- ថ្នាក់សម្រាប់រៀបចំឯកសារសារណា៖ ដោយមាននិស្សិតមួយចំនួនធំមិនទាន់ចេះរបៀបរៀបចំឯកសារសារណារឲ្យបានត្រឹមត្រូវ ​បណ្ណាល័យក៏បានរៀបចំថ្នាក់នេះឡើងដើម្បីជួយដល់និស្សិត។

- ថ្នាក់បង្រៀនប្រើប្រាស់ប្រព័ន្ធបណ្ណាល័យ៖ ដោយសារ​បណ្ណាល័យបច្ចុប្បន្នបានធ្វើទំនើបកម្មក្នុងវិស័យបច្ចេកវិទ្យាដូចច្នេះហើយតម្រូវឲ្យនិស្សិតត្រូវសិក្សាបន្ថែមទៅលើបច្ចេកវិទ្យាដែលបានបំពាក់នូវបណ្ណាល័យ។

- រៀបចំវគ្គបណ្តុះបណ្តាលបណ្ណារក្សមកពីសាកលវិទ្យាល័យនានា៖ ដោយមានការសំណូមពរពីបណ្តារសាកលវិទ្យាល័យផ្សេងៗលើផ្នែកបច្ចេកទេសបណ្ណាល័យ ក្រុមការងាររបស់បណ្ណាល័យយើងក៏បានរៀបចំថ្នាក់បណ្តុះបណ្តាលផ្នែកបច្ចេកទេសនេះឡើងដើម្បីចែករំលែកការងារបច្ចេកទេសទៅដល់សិក្ខាកាមដែលមកពីសាកលវិទ្យាល័យនានា។

- រៀបចំសិក្ខាសាលាផ្សេងៗ៖ បច្ចុប្បន្នបណ្ណាល័យបានរៀបចំសិក្ខាសាលាផ្សេងៗដើម្បីចែករំលែក​បទពិសោធន៏នានាទៅដល់និសិ្សតនិងបុគ្គលិកផងដែរ។

 

គម្រោងទៅអនាគត

           បណ្ណាល័យមានគម្រោងជាច្រើនក៏ប៉ុន្តែគម្រោងសំខាន់ចំនួន៣ដែលបណ្ណាល័យនិងផ្តល់អទិភាពជាងនោះរួមមាន​

ទី១ - បណ្ណាល័យនិងក្លាយជាកន្លែងស្រាវជ្រាវដ៏សំខាន់សម្រាប់ផ្នែកនីតិសាស្ត្រនិងសេដ្ឋកិច្ច។

ទី២​ - បណ្ណាល័យនិងក្លាយជាកន្លែងដែលផលិតឯកសារសំខាន់សម្រាប់និស្សិត។

ទី៣ - បណ្ណាល័យនិងក្លាយជាកន្លែងបណ្តុះបណ្តាលធនធានអ្នកបច្ចេកទេសផ្នែកបណ្ណារក្ស។

បណ្ណាល័យក៏មានផែនការយុទ្ធសាស្ត្រអភិវឌ្ឍនបណ្ណាល័យរយៈពេលប្រាំឆ្នាំផងដែរ។ សម្រាប់គម្រោងផ្សេងទៅអនាគតបណ្ណាល័យនិងដើរទៅមុខមួយជំហានទៀតក្នុងវិស័យបច្ចេកវិទ្យាដែលក្នុងនោះបណ្ណាល័យនិងគ្រោងរៀបចំឲ្យមានដូចជា៖

  •             ថ្នាក់រៀនតាមអនឡាញ
  •             សេវាកម្មប្រឹក្សាតាមប្រព័ន្ធអនឡាញ
  •             ធ្វើឲ្យប្រព័ន្ធស្រាជ្រាវរបស់បណ្ណាល័យកាន់តែមានភាពល្អប្រសើរជាងមុន
  •             ចេញផ្សាយព្រឹត្តប័ត្រជាលក្ខណៈឌីជីថល
  •             ប្រព័ន្ធកាតាឡុករួមសម្រាប់សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា
  •             និងរៀបចំប្រព័ន្ធបណ្ណាល័យអេឡិចត្រូនិចឲ្យមាន​ឲ្យមានស្តង់ដែលទំនើបមួយកំរិតបន្ថែមទៀត៕


ចូលប្រព័ន្ធ

មើលការវិភាគសម្រាប់កក់បន្ទប់ជាមួយ google calendar.

ចូលមើល