បណ្ណាល័យ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

Library of Royal University of Law and Economics
ការខ្ចីសង

សេវាកម្មខ្ចីសងសៀវភៅ

        ក្រៅពីការចូលមកអានសៀវភៅនៅក្នុងបណ្ណាល័យ សាស្ត្រាចារ្យ និងនិស្សិត ក៏អាចធ្វើការស្នើសុំខ្ចីសៀវភៅដើម្បីទៅអាននៅផ្ទះ ឬ នៅខាងក្រៅពីបណ្ណាល័យបានផងដែរ។ ដើម្បីអាចធ្វើការខ្ចីសៀវភៅ និស្សិតចំាបាច់ត្រូវមានប័ណ្ណសមាជិកបណ្ណាល័យជាមុនសិន។       

ក. អំពីប័ណ្ណសមាជិកបណ្ណាល័យ     

ប័ណ្ណសមាជិកបណ្ណាល័យ គឺជាប័ណ្ណមួយប្រភេទដែលចេញដោយបណ្ណាល័យសម្រាប់តែសាស្ត្រាចារ្យ និងនិស្សិត នៃ ស.ភ.ន.វ.ស តែប៉ុណ្ណោះ ហើយតាមរយៈប័ណ្ណនេះសាស្ត្រាចារ្យ និងនិស្សិត អាចទទួលបាននូវសិទ្ធិក្នុងការខ្ចីសៀវភៅពីបណ្ណាល័យទៅសិក្សា និងស្រាវជ្រាវនៅខាងក្រៅបាន។

លក្ខខណ្ឌដើម្បីអាចទទួលបានប័ណ្ណសមាជិកបណ្ណាល័យ ៖

  • ជាសាស្ត្រាចារ្យ ឬនិស្សិតនៃ ស.ភ.ន.វ.ស
  • ចំពោះនិស្សិតត្រូវបង់ប្រាក់ ៤0០០ រៀល (សម្រាប់សាស្ត្រាចារ្យគឺពុំមានបង់ថ្លៃទេ)
  • ភ្ជាប់មកជាមួយនូវរូបថតខ្នាត ៣*៤ ចំនួន១សន្លឹក
  • រយៈពេលនៃការធ្វើប័ណ្ណសមាជិកបណ្ណាល័យគឺ ៣ ថ្ងៃ (ប៉ុន្តែអាចធ្វើការខ្ចីសៀវភៅបានភ្លាមចាប់ពីថ្ងៃស្នើសុំប័ណ្ណនេះ)
  • សុពលភាពនៃប័ណ្ណសមាជិកបណ្ណាល័យគឺចាប់ពីថ្ងៃស្នើសុំ រហូតដល់ដំណាច់ឆ្នាំ

ខ. លក្ខខណ្ឌនៃការខ្ចីសៀវភៅ

      បន្ទាប់ពីសាស្ត្រាចារ្យ និងនិស្សិត បានចុះឈ្មោះធ្វើប័ណ្ណសមាជិកបណ្ណាល័យរួចហើយ គឺអាចទទួលបានសិទ្ធិក្នុងការខ្ចីសៀវភៅបាន។ នៅពេលដែលខ្ចីសៀវភៅត្រូវគោរពនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម ៖

  • សម្រាប់និស្សិតអាចខ្ចីបាន ២ ក្បាល និង សម្រាប់សាស្ត្រាចារ្យអាចខ្ចីបាន ៤ ក្បាល
  • រយៈពេលខ្ចីគឺ ២ សប្តាហ៍ សម្រាប់និស្សិត និង ១ ខែសម្រាប់សាស្ត្រាចារ្យ
  • ករណីប្រគល់សៀវភៅវិញយឺតយ៉ាវ និស្សិតនឹងត្រូវបង់ប្រាក់ពិន័យតាមលក្ខខណ្ឌរបស់បណ្ណាល័យ
  • ករណីខូច ឬ បាត់ និស្សិត និងសាស្ត្រាចារ្យ ត្រូវទទួលខុសត្រូវ ជួសជុល ឬ ទិញសងបណ្ណាល័យវិញ


ចូលប្រព័ន្ធ

មើលការវិភាគសម្រាប់កក់បន្ទប់ជាមួយ google calendar.

ចូលមើល