បណ្ណាល័យ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

Library of Royal University of Law and Economics

ព្រឹត្តិការណ៍ និងព័ត៌មាន


ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

   ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ គឺជាផ្នែកមួយដ៏មានសំខាន់នៃប្រព័ន្ធច្បាប់ពិភពលោកដែលជំរុញដំណើរការសេដ្ឋកិច្ចទីផ្សារប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្ន មានប្រទេសជាច្រើននៅលើពិភពលោកដែលក្នុងនោះប្រទេសក្នុងសហគមន៍អាស៊ានចំនួន ៩ បាននឹងកំពុងអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ច្បាប់នេះ នឹងជួយបំពេញបន្ថែមដល់បណ្តាច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាលើកិច្ចការពារអ្នកប្រើប្រាស់រួមទាំងក្រមរដ្ឋប្បវេណីផងដែរ។

   ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ មានគោលបំណងការពារផលប្រយោជន៍អ្នកប្រើប្រាស់ពីការអនុវត្តមិនសុចរិតរបស់ពាណិជ្ជករក្នុងសកម្មភាពពាណិជ្ជកម្ម ការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ គាំទ្រទីផ្សារឲ្យមានការប្រកួតប្រជែង និងគុណភាពសេវា និងទំនិញ បង្កើតបរិយាកាសនៃការធ្វើពាណិជ្ជកម្ម ដែលសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ត្រូវបានការពារ និងធ្វើឲ្យពាណិជ្ជកម្មនោះមានការប្រកួត ប្រជែងដោយស្មើភាព ហើយអ្នកប្រើប្រាស់និងពាណិជ្ជករធ្វើសកម្មភាពជាមួយគ្នាប្រកបដោយទំនុកចិត្ត។

   ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានរៀបចំឡើងដោយមាន១១ ជំពូក និង ៥១ មាត្រា រួមមាន ៖ ជំពូកទី១ បទប្បញ្ញត្តិទូទៅ ជំពូកទី២ ស្ថាប័នមានសមត្ថកិច្ច ជំពូកទី៣ សមាគមនអ្នកប្រើប្រាស់ ជំពូកទី៤ អំពោះមិនសុចរិតក្នុងធុរកិច្ច ជំពូកទី៥ ការអនុវត្តមិនសុចរិត ជំពូកទី៦ ព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ជំពូកទី៧ នីតិវិធីនៃការប្តឹង និងការស៊ើបអង្កេត ជំពូកទី៨ នីតិវិធីនៃការចេញសេចក្តីសម្រេច ជំពូកទី៩ ការប្តឹងតវ៉ា ជំពូកទី១០ ទោសប្បញ្ញត្តិ និងជំពូកទី១១ អវសានប្បញ្ញត្តិ។

   ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី៣នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ហើយត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

   សូមចុចលីងខាងក្រោមដើម្បីទាញយកឯកសារ ៖

http://www.mcs.gov.kh/wp-content/uploads/2019/11/%E1%9E%85%E1%9F%92%E1%9E%94%E1%9E%B6%E1%9E%94%E1%9F%8B-%E1%9E%9F%E1%9F%92%E1%9E%8A%E1%9E%B8%E1%9E%96%E1%9E%B8%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%96%E1%9E%B6%E1%9E%9A%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%BE%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9F%8B_KH_02_Nov_2019.pdf